【ការជំរុះរោមផ្នែក ប៊ីគីនីរបស់មនុស្សស្រី】
・ដោយសារតែការជំរុះរោមប៊ីគីនីមានការខ្មាស់អៀន ដូច្នេះហើយយើងត្រូវតែមានការអត់ធ្មត់ ប៉ុន្តែលែងមានបញ្ហាទៀតហើយនៅពេលដែលយើងបានស្លៀក Paper Short។
・ឥលូវយើងអាចពាក់ខោក្នុង និងឈុតហែលទឹកដែលយើងចូលចិត្តបានហើយ ខ្ញុំគិតថាប្រសិនបើយើងឆាប់ជំរុះរោមអោយបានលឿនជាងនេះបន្តិចពិតជាល្អណាស់។
・មានអារម្មណ៍ថាមានផាសុខភាពទោះបីក្នុងអំឡុងពេលមករដូវក៏ដោយ។
【ការជំរុះរោមពុកមាត់របស់បុរស】
・វាមានការឈឺចាប់តិចតួចនៅពេលដែលជំរុះរោម ប៉ុន្តៃវានឹងកាត់បន្ថយបន្តិចម្តងៗរាល់ពេលដែលយើងមកធ្វើការជំរុះរោម អាស្រ័យទៅលើការកាត់បន្ថយនៃរោម យើងក៏អាចតំឡើងPowerទៅតាមនិងដែរ គ្មានការលំបាកឡើយនៅពេលដែលទៅធ្វើ
・មិនត្រឹមតែពុកមាត់នោះទេប៉ុន្តែមុនដែលនៅលើមុខក៏បាត់ទៅជាមួយគ្នាដែរមើលទៅដូចជាស្បែកផ្សេងថ្មីមួយទៀត។
・មានភាពងាយស្រួលណាស់ មិនបាច់កោររោមនៅពេលព្រឹកទៀតទេ
【ម៉ាស្សាមុខ】
・មានអារម្មណ៍ថាមុខប្រសើរឡើងភ្លាមៗ ហើយប៉ុន្មានថ្ងៃបន្ទាប់មកមានអារម្មណ៍ថាស្ថានភាពស្បែកមុខក៏កាន់តែល្អជាងមុន
・រន្ធរោមនៅលើមុខកាន់តែតូច ស្នាមអុចខ្មៅក៏កាន់តែស្ដើងបន្តិចម្ដងៗ ហើយស្បែកក៏កាន់តែភ្លឺថ្លា.
・ស្បែកមិនងាយកើតមុន ហើយខ្ញុំក៏បន្តលាងសំអាតជារៀងរាល់ថ្ងៃ